ចូលប្រើ បណ្ណាល័យឌីជីថល
ជួយឱ្យការងារកាន់តែរីកចម្រើន ជាមួយ Cengage និង Blinkist
សៀវភៅសិក្សាអេឡិចត្រូនិកពី Cengage
សិក្សាបានលឿន ងាយស្រួល និងសន្សំសំចៃជាងមុន។ សមាជិកអាចចូលប្រើសម្ភារៈសិក្សាឌីជីថល និងសៀវភៅអេឡិចត្រូនិកបានភ្លាមៗ។
-
⚡
ចូលប្រើភ្លាមៗ
មិនបាច់រង់ចាំការដឹកជញ្ជូន។ អាចបើកមើលសម្ភារៈសិក្សាបានរហ័ស ហើយរយៈពេលចូលប្រើអាស្រ័យលើជម្រើសដែលបានកំណត់។
-
🔍
មុខងារជួយសិក្សា
មានឧបករណ៍ជួយសិក្សា ដូចជា ចំណាំទំព័រ គូសបញ្ជាក់ និងស្វែងរកពាក្យគន្លឹះ ដើម្បីឱ្យការរៀនកាន់តែមានទិសដៅ និងមានប្រសិទ្ធភាព។
-
📱
កម្មវិធី Cengage Read
អាចរៀនតាមអនឡាញ ឬដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិតតាមកម្មវិធីទូរស័ព្ទ។ បណ្ណាល័យរបស់អ្នកនឹងនៅជាមួយអ្នក គ្រប់ពេល និងគ្រប់ទីកន្លែង។
សេចក្តីសង្ខេបពី Blinkist
រៀនអ្វីថ្មីរៀងរាល់ថ្ងៃ។ ស្វែងយល់គំនិតសំខាន់ៗពីសៀវភៅល្បីៗ ផតខាស និងអ្នកជំនាញ តាមទម្រង់ខ្លី ងាយយល់ និងអាចយកទៅអនុវត្តបាន។
-
🎧
អាន និងស្តាប់បានគ្រប់ពេល
អាចរៀនពេលធ្វើដំណើរ ពេលសម្រាក ពេលធ្វើកិច្ចការផ្ទះ ឬពេលមានពេលទំនេរ តាមរយៈជម្រើសអាន និងស្តាប់ដែលងាយស្រួល។
-
🧠
ដូចមានអ្នកជំនាញនៅក្បែរ
ស្វែងយល់ប្រធានបទសំខាន់ៗតាមរយៈសេចក្តីសង្ខេបមានរចនាសម្ព័ន្ធ ចំណេះដឹងអនុវត្តបាន និងមាតិកាសម្រាប់អភិវឌ្ឍវិជ្ជាជីវៈ។
-
🤝
រៀន និងចែករំលែក
បង្កើតបញ្ជីមាតិកាសម្រាប់រៀន ចែករំលែកជាមួយអ្នកដទៃ និងតាមដានគំនិតថ្មីៗដែលជួយដល់ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់។
ការរៀនគ្រប់ទីកន្លែង
ធនធានឌីជីថលរបស់ CLA ជួយឱ្យសមាជិករៀនបានបត់បែន អភិវឌ្ឍវិជ្ជាជីវៈ និងបន្តរៀនដោយមិនត្រូវបានកំណត់ដោយទីតាំង ឬបណ្តុំសៀវភៅរូបវន្ត។
ប្រើបានគ្រប់ទីកន្លែង
មិនថានៅបណ្ណាល័យ នៅផ្ទះ នៅកន្លែងធ្វើការ ឬកំពុងធ្វើដំណើរ ធ្នើសៀវភៅឌីជីថលរបស់អ្នកនៅតែអាចប្រើបានគ្រប់ពេល។
មិនបាច់រង់ចាំ
ធនធានឌីជីថលអនុញ្ញាតឱ្យសមាជិកចាប់ផ្តើមរៀនបានភ្លាមៗ ដោយមិនបាច់រង់ចាំឱ្យសៀវភៅរូបវន្តត្រូវបានប្រគល់ត្រឡប់មកវិញ។
ជួយថែរក្សាបរិស្ថាន
ជួយកាត់បន្ថយការបោះពុម្ព ការដឹកជញ្ជូន និងការរក្សាទុកសៀវភៅ ខណៈពេលបង្កើនការចូលប្រើចំណេះដឹងឱ្យបានយូរអង្វែង។
ចូលប្រើបានងាយៗ ត្រឹម ៣ ជំហាន
សមាជិកអាចស្នើសុំព័ត៌មានចូលគណនីពីក្រុម CLA ហើយចាប់ផ្តើមប្រើប្រាស់ប្រើប្រាស់វេទិកាដែលមានសម្រាប់សមាជិក។
ពិនិត្យសមាជិកភាព
សូមប្រាកដថាសមាជិកភាព CLA នៅមានសុពលភាព មុនពេលស្នើសុំសិទ្ធិចូលប្រើវេទិកាឌីជីថល។
ផ្ញើអ៊ីមែលទៅ CLA
ទាក់ទងក្រុម CLA តាមប៊ូតុងស្នើសុំសិទ្ធិចូលប្រើ ហើយបញ្ជាក់ធនធានឌីជីថលដែលចង់ប្រើ។
ចាប់ផ្តើមរៀន
ប្រើព័ត៌មានចូលគណនីដែលបានផ្តល់ ដើម្បីចាប់ផ្តើមអានសៀវភៅអេឡិចត្រូនិក សេចក្តីសង្ខេប និងប្រើឧបករណ៍ជួយសិក្សា។
ត្រៀមខ្លួនចាប់ផ្តើមរៀនហើយឬនៅ?
សមាជិកភាព CLA រួមបញ្ចូលសិទ្ធិចូលប្រើវេទិកាសិក្សាឌីជីថលទាំងនេះ។ សូមទាក់ទងក្រុម CLA ដើម្បីទទួលព័ត៌មានចូលគណនីដោយសុវត្ថិភាព។