2026 CLA AGM & AWARDS
អបអរសាទរ និងទទួលស្គាល់ ការរួមចំណែកក្នុងវិស័យបណ្ណាល័យកម្ពុជា Recognizing Contributions to Cambodia's Library Profession
សូមចូលរួមតែងតាំង និងអបអរសាទរអ្នកវិជ្ជាជីវៈដែលកំពុងរួមចំណែកដល់ការអភិវឌ្ឍវិស័យបណ្ណាល័យកម្ពុជា។ Recognizing library professionals whose service, leadership, collaboration, and commitment contribute to the continued development of Cambodia's library profession.
ពានរង្វាន់ទាំង ៤
ស្វែងយល់ពីពានរង្វាន់នីមួយៗ ហើយជ្រើសរើសពានរង្វាន់ដែលសមនឹងការរួមចំណែករបស់អ្នក។ Explore the four award categories before submitting your nomination.
ពានរង្វាន់កិត្តិយសសម្រាប់ការរួមចំណែកពេញមួយអាជីពក្នុងវិស័យបណ្ណាល័យ Library Lifetime Contribution Award
ផ្តល់កិត្តិយសជូនដល់បុគ្គលដែលបានប្តេជ្ញាចិត្ត និងរួមចំណែកយ៉ាងសំខាន់ក្នុងរយៈពេលវែងដល់វិស័យបណ្ណាល័យ តាមរយៈការអភិវឌ្ឍស្ថាប័ន ការបណ្តុះបណ្តាល និងណែនាំអ្នកជំនាន់ក្រោយ ព្រមទាំងការអភិរក្សបេតិកភណ្ឌចំណេះដឹងរបស់ប្រទេស។ Honors long-term dedication through institutional development, mentoring, training, and the preservation of knowledge heritage.
ពានរង្វាន់ឯកអគ្គរដ្ឋទូតវិស័យបណ្ណាល័យកម្ពុជា លើឆាកអន្តរជាតិ Global Library Advocate Award
ទទួលស្គាល់អ្នកវិជ្ជាជីវៈបណ្ណាល័យដែលបានលើកកម្ពស់វត្តមាន និងកិត្យានុភាពរបស់វិស័យបណ្ណាល័យកម្ពុជាក្នុងបណ្តាញអន្តរជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យនៅថ្នាក់តំបន់ និងអន្តរជាតិ។ Recognizes those who promote Cambodian libraries internationally and build meaningful regional or global collaboration.
ពានរង្វាន់កិត្តិយសសម្រាប់ស្នាដៃ និងការបម្រើវិស័យបណ្ណាល័យ Library Legacy Award
អបអរសាទរដល់អ្នកដែលបានបម្រើវិស័យបណ្ណាល័យជាប្រចាំ ប្រកបដោយការទទួលខុសត្រូវ និងបង្កើតផលវិជ្ជមានដល់សហគមន៍ ដែលជាកម្លាំងសំខាន់ក្នុងការធ្វើឱ្យបណ្ណាល័យបន្តមានភាពរស់រវើក បើកចំហ និងងាយស្រួលប្រើប្រាស់សម្រាប់សាធារណជនទូទាំងប្រទេស។ Celebrates consistent service and positive community impact that keeps libraries vibrant, open, and accessible.
ពានរង្វាន់អ្នកដឹកនាំជំនាន់ថ្មីក្នុងវិស័យបណ្ណាល័យ Emerging Library Leader Award
លើកសរសើរអ្នកវិជ្ជាជីវៈជំនាន់ថ្មីដែលបង្ហាញពីសក្តានុពល ភាពច្នៃប្រឌិត ការស្វែងយល់ និងសមត្ថភាពដឹកនាំ ដែលតំណាងឱ្យអនាគតនៃវិស័យបណ្ណាល័យកម្ពុជា។ Recognizes emerging professionals showing potential, creativity, learning, innovation, and leadership.
តើពានរង្វាន់មួយណាសមស្របសម្រាប់ខ្ញុំ? Which Award Should I Apply For?
តោះមើលថា ពានរង្វាន់មួយណាសមនឹងបទពិសោធន៍ និងការរួមចំណែករបស់អ្នក។ Answer a short set of questions and discover the award category that may best reflect your experience, contribution, and professional journey.
របៀបដាក់ការតែងតាំង
The nomination process is designed to be clear, accessible, and straightforward.
Find Your Award
Read the award descriptions or use the Award Finder above.
Open the Google Form
Complete the nomination form using your contact and professional information.
Tell Us About Your Work
Share your contribution, what you are proud of, and why the award suits you.
Receive Confirmation
After submission, you will receive a confirmation email with your Application ID.
CLA Workshop & AGM 2026
Join Cambodia's library community for professional learning, connection, the Annual General Meeting, and the 2026 CLA AGM & Awards.
ត្រៀមរួចហើយឬនៅ? Ready to submit your nomination?
Submit your nomination and help CLA recognize meaningful contributions to Cambodia's library profession.